13 ត្រូវឲ្យឯងឥតមានសៅហ្មងចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងចុះ
14 ដ្បិតឯសាសន៍ទាំងនោះ ដែលឯងនឹងទៅចាប់យកស្រុករបស់គេ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទាយទំនាយទាំងអស់ តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនបើកឲ្យឯងប្រព្រឹត្តការយ៉ាងដូច្នោះទេ។
15 ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើង ពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ
16 តាមគ្រប់ទាំងសេចក្ដី ដែលឯងបានសូមដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់ភ្នំហោរែប នៅថ្ងៃដែលប្រជុំនោះថា សូមកុំឲ្យខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងខ្ញុំត្រូវស្លាប់
17 នោះព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលមកអញថា សេចក្ដីដែលគេថា នោះបានថាត្រូវហើយ
18 អញនឹងបណ្តាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនគេ សំរាប់គេ ឲ្យដូចឯង ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់ហោរានោះ អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំងសេចក្ដី ដែលអញនឹងបង្គាប់មក
19 ដូច្នេះបើអ្នកណាមិនស្តាប់តាមពាក្យអញ ដែលហោរានោះនឹងពោល ដោយនូវឈ្មោះអញ នោះអញនឹងធ្វើទោសដល់គេ។