3 នេះជាចំណែកដែលបណ្តាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជាត្រូវឲ្យដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាម និងពោះធំផង
4 ព្រមទាំងផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ហើយរោមចៀមរបស់ឯង ដែលកាត់មុនដំបូងដែរ
5 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសគេ និងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។
6 បើមានពួកលេវីណាម្នាក់ ចេញពីទីក្រុងឯងណាមួយ ក្នុងបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់ ជាទីលំនៅរបស់គេ មកដោយបំណងចិត្តដ៏ពោរពេញ ដល់កន្លែងដែលព្រះយេហូវ៉ានឹងរើស
7 នោះគេនឹងធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃគេបានដែរ ដូចជាពួកលេវី ជាបងប្អូនគេគ្រប់គ្នា ដែលឈរនៅទីនោះចំពោះព្រះយេហូវ៉ា
8 គេនឹងមានចំណែកបរិភោគស្មើគ្នា ក្រៅពីដំឡៃកេរអាកររបស់ឪពុក ដែលគេបានលក់ហើយ។
9 កាលណាឯងបានចូលទៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ នោះមិនត្រូវរៀនធ្វើតាមការគួរស្អប់ខ្ពើមរបស់សាសន៍ទាំងនោះឡើយ