ចោទិយ‌កថា 18:7-13 KHOV

7 នោះ​គេ​នឹង​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​បាន​ដែរ ដូច​ជា​ពួក​លេវី ជា​បង​ប្អូន​គេ​គ្រប់​គ្នា ដែល​ឈរ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា

8 គេ​នឹង​មាន​ចំណែក​បរិភោគ​ស្មើ​គ្នា ក្រៅ​ពី​ដំឡៃ​កេរ‌អាករ​របស់​ឪពុក ដែល​គេ​បាន​លក់​ហើយ។

9 កាល​ណា​ឯង​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ នោះ​មិន​ត្រូវ​រៀន​ធ្វើ​តាម​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ទាំង​នោះ​ឡើយ

10 នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់

11 គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ

12 ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​សេចក្ដី​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ

13 ត្រូវ​ឲ្យ​ឯង​ឥត​មាន​សៅ‌ហ្មង​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ