1 កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានកាត់បណ្តាច់អស់ទាំងសាសន៍ទាំងនោះ ដែលទ្រង់ប្រទានស្រុកគេមកឲ្យឯង ហើយឯងបានបណ្តេញគេទៅ ព្រមទាំងតាំងទីលំនៅឯងនៅក្នុងក្រុង និងនៅក្នុងផ្ទះគេ
2 នោះត្រូវញែកទីក្រុង៣ចេញ សំរាប់ឯង នៅកណ្តាលស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក
3 ត្រូវឲ្យរៀបចំផ្លូវ ហើយចែកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ចេញជា៣ផ្នែក ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់គេ បានរត់ទៅជ្រកនៅឯទីនោះ។
4 នេះជាច្បាប់ខាងឯអ្នកដែលសំឡាប់គេ ហើយរត់ទៅជ្រកអាស្រ័យនៅទីក្រុងនោះ ដើម្បីនឹងឲ្យរួចជីវិតបាន គឺអ្នកណាមួយដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ក៏មិនបានស្អប់កាលពីមុនដែរ
5 ឧបមាដូចជាមនុស្សណាម្នាក់ ដែលទៅព្រៃកាប់ឧសជាមួយនឹងអ្នកជិតខាងខ្លួន ហើយក៏លើកពូថៅឡើង និងកាប់រំលំដើមឈើ ស្រាប់តែផ្លែរបូតចេញពីដង ទៅត្រូវអ្នកជិតខាងដល់ស្លាប់ ដូច្នេះត្រូវឲ្យអ្នកនោះរត់ទៅជ្រកអាស្រ័យ នៅទីក្រុងណាមួយនោះ ឲ្យបានរួចជីវិតចុះ