10 ដើម្បីកុំឲ្យមានការខ្ចាយឈាម របស់មនុស្សឥតទោសនៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯង ហើយយ៉ាងនោះ មានឈាមធ្លាក់មកលើឯងនោះឡើយ។
11 ប៉ុន្តែបើមនុស្សណាមានចិត្តស្អប់ ដល់អ្នកជិតខាងខ្លួន ហើយលបចាំស្ទុះទៅវាយឲ្យដល់ស្លាប់ រួចរត់ទៅជ្រកនៅទីក្រុងណាមួយនោះ
12 នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមក ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃអ្នក ដែលត្រូវសងសឹកនឹងឈាមវិញ ដើម្បីឲ្យត្រូវស្លាប់ចុះ
13 មិនត្រូវឲ្យភ្នែកឯងប្រណីឡើយ ត្រូវឲ្យបំបាត់ការខ្ចាយឈាមឥតទោស ពីពួកអ៊ីស្រាអែលចេញវិញ ដើម្បីឲ្យឯងបានសប្បាយតទៅ។
14 មិនត្រូវឲ្យឯងបន្ថយគោលចារឹករបស់អ្នកជិតខាងដែលគេបានបោះកាលពីដើម នៅដីដែលឯងនឹងគ្រងជាមរដក ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យកនោះឡើយ។
15 មិនត្រូវមានស្មរបន្ទាល់តែម្នាក់ ឈរឡើងធ្វើបន្ទាល់ពីសេចក្ដីទុច្ចរិត ឬពីអំពើបាបណា ដែលមនុស្សនឹងប្រព្រឹត្តយ៉ាងណាក្តីនោះឡើយ គឺដោយស្មរបន្ទាល់២ឬ៣នាក់វិញ ទើបដំណើរនោះនឹងសំរេចបាន
16 បើកាលណាមានស្មរបន្ទាល់ក្លែងក្លាយ ឈរឡើងធ្វើបន្ទាល់ទាស់នឹងមនុស្សណា ពីការកំហុសអ្វី