2 នោះត្រូវញែកទីក្រុង៣ចេញ សំរាប់ឯង នៅកណ្តាលស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក
3 ត្រូវឲ្យរៀបចំផ្លូវ ហើយចែកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ចេញជា៣ផ្នែក ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់គេ បានរត់ទៅជ្រកនៅឯទីនោះ។
4 នេះជាច្បាប់ខាងឯអ្នកដែលសំឡាប់គេ ហើយរត់ទៅជ្រកអាស្រ័យនៅទីក្រុងនោះ ដើម្បីនឹងឲ្យរួចជីវិតបាន គឺអ្នកណាមួយដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ក៏មិនបានស្អប់កាលពីមុនដែរ
5 ឧបមាដូចជាមនុស្សណាម្នាក់ ដែលទៅព្រៃកាប់ឧសជាមួយនឹងអ្នកជិតខាងខ្លួន ហើយក៏លើកពូថៅឡើង និងកាប់រំលំដើមឈើ ស្រាប់តែផ្លែរបូតចេញពីដង ទៅត្រូវអ្នកជិតខាងដល់ស្លាប់ ដូច្នេះត្រូវឲ្យអ្នកនោះរត់ទៅជ្រកអាស្រ័យ នៅទីក្រុងណាមួយនោះ ឲ្យបានរួចជីវិតចុះ
6 ក្រែងអ្នកដែលត្រូវសងសឹកនឹងឈាម បានដេញតាមអ្នកដែលសំឡាប់គេឲ្យទាន់ ដោយព្រោះផ្លូវនោះឆ្ងាយ ក្នុងកាលដែលចិត្តកំពុងខឹងក្តៅនៅឡើយ រួចក៏វាយអ្នកនោះសំឡាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ពីព្រោះមិនបានស្អប់គេពីដើមឡើយ
7 ហេតុនោះបានជាអញបង្គាប់ថា ចូរញែកទីក្រុង៣សំរាប់ឯងចុះ
8 ហើយបើព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់វាតព្រំប្រទល់របស់ឯងឲ្យធំឡើង ដូចជាទ្រង់បានស្បថនឹងពួកអយ្យកោ ហើយទ្រង់ប្រទានស្រុកទាំងអស់ ដែលទ្រង់បានសន្យា និងឲ្យដល់ពួកអយ្យកោឯង