2 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា
3 ឯងរាល់គ្នាបានដើរជុំវិញភ្នំនេះក៏ល្មមណាស់ហើយ ដូច្នេះចូរបែរទៅខាងជើងចុះ
4 ហើយបង្គាប់ដល់ពួកបណ្តាជនថា ឯងរាល់គ្នានឹងត្រូវដើរកាត់ព្រំស្រុករបស់ពួកកូនចៅអេសាវ ជាបងប្អូននៃឯង ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចឯង ដូច្នេះចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន
5 កុំឲ្យតនឹងគេឡើយ ដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនមានដែរ ពីព្រោះអញបានឲ្យភ្នំសៀរ ទុកជាកេរអាករដល់អេសាវហើយ
6 ត្រូវឲ្យឯងទិញស្បៀងអាហារពីគេបរិភោគទៅ ក៏ត្រូវទិញទឹកពីគេផឹកដែរ
7 ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯង ក្នុងគ្រប់ការដែលដៃឯងធ្វើ ទ្រង់ក៏ស្គាល់ផ្លូវដែលឯងបានដើរក្នុងទីរហោស្ថានសំបើមនេះផង ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ។
8 ដូច្នេះយើងរាល់គ្នាក៏ដើរបង្ហួស ពីពួកកូនចៅអេសាវជាបងប្អូនយើង ដែលនៅស្រុកសៀរ ទៅតាមផ្លូវស្រុកវាលតាមអេឡាត និងអេស៊ាន-គេប៊ើរ រួចបែរទៅតាមផ្លូវទីរហោស្ថានម៉ូអាប់វិញ