ចោទិយ‌កថា 2:27-33 KHOV

27 សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​ប៉ុណ្ណោះ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

28 ឯ​អាហារ និង​ទឹក​សំរាប់​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន នោះ​ត្រូវ​ឲ្យ​ទ្រង់​លក់​ឲ្យ​យើង​ខ្ញុំ​ចុះ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ទៅ

29 ដូច​ជា​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ និង​ពួក​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​ខ្ញុំ​ដែរ ទាល់​តែ​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ

30 តែ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន មិន​ព្រម​បើក​ឲ្យ​យើង​ដើរ​កាត់​ស្រុក​ទ្រង់​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បណ្តាល​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ មាន​ព្រះ‌ដំរិះ​រឹង‌ទទឹង ដើម្បី​នឹង​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង ដូច​ជា​មាន​ហើយ​សព្វ​ថ្ងៃ​នេះ

31 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា មើល អញ​បាន​ចាប់​តាំង​ប្រគល់​ស៊ីហុន និង​ស្រុក​គេ​មក​ឯង​ហើយ ដូច្នេះ ចូរ​ចាប់​តាំង​យក​ស្រុក​របស់​គេ​ចុះ ដើម្បី​ឲ្យ​បាន​ជា​មរដក

32 នោះ​ស៊ីហុន និង​បណ្តា​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ទាស់​នឹង​យើង រួច​ច្បាំង​គ្នា​នៅ​ត្រង់​យ៉ាហាស់

33 តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ស្តេច​មក​យើង ហើយ​យើង​រាល់​គ្នា​ក៏​វាយ​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទាំង​អស់​គ្នា​ទៅ