ចោទិយ‌កថា 20:11-17 KHOV

11 បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បំរើ​ឯង

12 តែ​បើ​គេ​មិន​ព្រម​ចង​មេត្រី​នឹង​ឯង​ទេ គឺ​បែរ​ជា​ច្បាំង​ត​វិញ នោះ​ត្រូវ​ឲ្យ​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ចុះ

13 ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​ទី​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ត្រូវ​ឲ្យ​កាប់​ពួក​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ​ទៅ

14 តែ​ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ ហើយ​របស់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ​ដែល​ជា​របឹប​ទាំង​អស់ នោះ​ត្រូវ​ចាប់​យក​មក​សំរាប់​ឯង​វិញ ហើយ​ត្រូវ​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ

15 ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ ដល់​គ្រប់​ទាំង​ទី​ក្រុង​ដែល​នៅ​ឆ្ងាយៗ​ពី​ឯង​ដែល​មិន​មែន​ជា​ទី​ក្រុង របស់​ពួក​សាសន៍​ទាំង​នេះ​ទេ

16 តែ​ឯ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក នោះ​មិន​ត្រូវ​ទុក​អ្វី​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​រស់​ឡើយ

17 ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​វិញ គឺ​ជា​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​មក