ចោទិយ‌កថា 20:2-8 KHOV

2 កាល​ណា​ឯង​រាល់​គ្នា​ចូល​ទៅ​ជិត ដើម្បី​ត​នឹង​គេ នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​មក​និយាយ​នឹង​បណ្តា​ទ័ព​ថា

3 ចូរ​ស្តាប់ ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ​ឯង​រាល់​គ្នា​ចូល​ទៅ​ត‌យុទ្ធ​នឹង​ខ្មាំង​សត្រូវ ដូច្នេះ​កុំ​ឲ្យ​មាន​ចិត្ត​តក់‌ស្លុត​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច ឬ​ញ័រ​រន្ធត់ ឬ​ភ្ញាក់​ផ្អើល​នៅ​មុខ​គេ​ឲ្យ​សោះ

4 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​ជំនួស​ឯង ហើយ​នឹង​ជួយ​សង្គ្រោះ​ឯង​ផង

5 នោះ​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​គេ​ថា តើ​មាន​មនុស្ស​ណា​ដែល​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​នៅ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ទៅ​នៅ​វិញ

6 តើ​មាន​មនុស្ស​ណា​បាន​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​ទាន់​បេះ​ផ្លែ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​បេះ​ផ្លែ​នោះ​វិញ

7 តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀប‌ការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​នោះ​វិញ

8 រួច​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​ទៀត​ថា តើ​មាន​មនុស្ស​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​បង​ប្អូន​ខ្លួន​មាន​ចិត្ត​រលាយ​តាម​អ្នក​នោះ​ដែរ