ចោទិយ‌កថា 20:5-11 KHOV

5 នោះ​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​គេ​ថា តើ​មាន​មនុស្ស​ណា​ដែល​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​នៅ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ទៅ​នៅ​វិញ

6 តើ​មាន​មនុស្ស​ណា​បាន​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​ទាន់​បេះ​ផ្លែ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​បេះ​ផ្លែ​នោះ​វិញ

7 តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀប‌ការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​នោះ​វិញ

8 រួច​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​ទៀត​ថា តើ​មាន​មនុស្ស​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​បង​ប្អូន​ខ្លួន​មាន​ចិត្ត​រលាយ​តាម​អ្នក​នោះ​ដែរ

9 កាល​ណា​ពួក​នាយក​បាន​សួរ​គេ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​តាំង​ឲ្យ​មាន​មេ‌ទ័ព សំរាប់​ឲ្យ​ត្រួត​លើ​បណ្តា​ទ័ព។

10 កាល​ណា​ឯង​ចូល​ទៅ​ជិត រៀប​នឹង​ច្បាំង​នឹង​ទី​ក្រុង​ណា នោះ​ត្រូវ​ប្រកាស​ប្រាប់​សេចក្ដី​មេត្រី​ដល់​គេ​ជា​មុន

11 បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បំរើ​ឯង