16 ដូច្នោះនៅថ្ងៃណាដែលចែកមរដកដល់កូន នោះមិនត្រូវឲ្យលើកកូនរបស់នាងដែលជាទីស្រឡាញ់ ទុកជាកូនច្បងជំនួសកូននាង ១ជាទីស្អប់ ដែលជាកូនច្បងពិតមែននោះឡើយ
17 គឺត្រូវទទួលរាប់កូនរបស់នាងដែលខ្លួនស្អប់នោះ ទុកជាកូនច្បងពិត ដោយចែកទ្រព្យសម្បត្តិដល់វា ឲ្យលើស១ជា២ ដ្បិតកូននោះជាកូនដំបូងរបស់ខ្លួន អំណាចច្បាប់របស់កូនច្បងត្រូវបានជារបស់ផងវា។
18 បើអ្នកណាមានកូនដែលចចេសរឹងរូស មិនព្រមចុះចូលស្តាប់តាមបង្គាប់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ គង់តែវាមិនចេះរាងចាលដែរ
19 នោះត្រូវឲ្យឪពុកម្តាយនាំយកទៅ ឯពួកចាស់ទុំនៃទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់គេ
20 រួចត្រូវជំរាបដល់ពួកចាស់ទុំនៃក្រុងនោះថា កូនយើងខ្ញុំនេះវាចចេស ហើយរឹងរូស មិនព្រមស្តាប់បង្គាប់យើងខ្ញុំសោះ វាក៏ល្មោបស៊ីផឹក ហើយស្រវឹងខួបផង
21 នោះត្រូវឲ្យបណ្តាមនុស្សនៅទីក្រុងនោះទាំងប៉ុន្មាន ចោលសំឡាប់វានឹងថ្មទៅ យ៉ាងនោះឯងរាល់គ្នានឹងបំបាត់ការអាក្រក់ ពីពួកឯងចេញ រួចសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានឮ ហើយនឹងមានសេចក្ដីកោតខ្លាចផង។
22 បើមានអ្នកណាបានប្រព្រឹត្តអំពើបាប ដែលគួរឲ្យគេស្លាប់ ហើយឯងសំឡាប់ទៅ ដោយព្យួរនៅលើឈើ