ចោទិយ‌កថា 21:18-23 KHOV

18 បើ​អ្នក​ណា​មាន​កូន​ដែល​ចចេស​រឹង‌រូស មិន​ព្រម​ចុះ​ចូល​ស្តាប់​តាម​បង្គាប់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ គង់​តែ​វា​មិន​ចេះ​រាង‌ចាល​ដែរ

19 នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ

20 រួច​ត្រូវ​ជំរាប​ដល់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​ថា កូន​យើង​ខ្ញុំ​នេះ​វា​ចចេស ហើយ​រឹង‌រូស មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​សោះ វា​ក៏​ល្មោប​ស៊ី​ផឹក ហើយ​ស្រវឹង​ខួប​ផង

21 នោះ​ត្រូវ​ឲ្យ​បណ្តា​មនុស្ស​នៅ​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ចោល​សំឡាប់​វា​នឹង​ថ្ម​ទៅ យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​បំបាត់​ការ​អាក្រក់ ពី​ពួក​ឯង​ចេញ រួច​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​បាន​ឮ ហើយ​នឹង​មាន​សេចក្ដី​កោត‌ខ្លាច​ផង។

22 បើ​មាន​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​គួរ​ឲ្យ​គេ​ស្លាប់ ហើយ​ឯង​សំឡាប់​ទៅ ដោយ​ព្យួរ​នៅ​លើ​ឈើ

23 នោះ​មិន​ត្រូវ​ឲ្យ​ខ្មោច​គេ ជាប់​នៅ​លើ​ឈើ រហូត​ដល់​ភ្លឺ​ឡើយ ត្រូវ​ឲ្យ​កប់​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​ជា​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរ នោះ​ជា​អ្នក​ដែល​ត្រូវ​ព្រះ​ដាក់​បណ្តាសា​ហើយ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក ទុក​ជា​មរដក បាន​ត្រូវ​ស្មោក‌គ្រោក​ឡើយ។