ចោទិយ‌កថា 21:7-13 KHOV

7 ហើយ​ត្រូវ​ថា ដៃ​យើង​ខ្ញុំ​រាល់​គ្នា​មិន​បាន​កំចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ផង សូម​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស បាន​នៅ​ជាប់​កណ្តាល​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ឡើយ យ៉ាង​នោះ​ទោស​ពី​ការ​កំចាយ​ឈាម​នឹង​បាន​អត់​ឲ្យ​ហើយ

9 ដូច្នេះ​ឯង​នឹង​បាន​បំបាត់​ការ​កំចាយ​ឈាម ដែល​ឥត​មាន​ទោស ពី​ពួក​ឯង​ចេញ ដោយ​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។

10 បើ​កាល​ណា​ឯង​ចេញ​ទៅ​ច្បាំង និង​ពួក​ខ្មាំង​សត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង ឯង​ក៏​បាន​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ​ហើយ

11 រួច​ឃើញ​មាន​ស្រី​ណា​មាន​រូប​ស្រស់​ល្អ នៅ​ក្នុង​ពួក​ឈ្លើយ​នោះ ហើយ​ឯង​មាន​ចិត្ត​ប្រតិព័ទ្ធ ចង់​យក​ធ្វើ​ជា​ប្រពន្ធ

12 នោះ​ត្រូវ​នាំ​នាង​ទៅ​ឯ​ផ្ទះ​ឯង ឲ្យ​នាង​កោរ​សក់ ហើយ​កាត់​ក្រចក

13 ព្រម​ទាំង​ដោះ​អាវ​ដែល​ពាក់​ពី​កាល​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​ឯង ដោយ​យំ​សោក​នឹង​ឪពុក​ម្តាយ​អស់​១​ខែ​គត់ ក្រោយ​នោះ​មក សឹម​ឯង​ចូល​ទៅ​ឯ​នាង យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ចុះ