13 បើអ្នកណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់វិញ
14 ហើយចាប់តាំងនិយាយកេរ្ដិ៍ពីនាង ព្រមទាំងនាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា ខ្ញុំបានយកស្ត្រីនេះ ហើយកាលបានចូលទៅឯវា នោះឃើញថាមិនបរិសុទ្ធទេ
15 នោះត្រូវឲ្យឪពុកម្តាយនាង នាំយកទីសំគាល់ ពីសេចក្ដីបរិសុទ្ធរបស់នាង ទៅឯពួកចាស់ទុំនៃទីក្រុងត្រង់មាត់ទ្វារក្រុង
16 រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ
17 ហើយមើល គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា មិនឃើញនាងបរិសុទ្ធទេ តែមើលមានទីសំគាល់នេះពីសេចក្ដីបរិសុទ្ធរបស់កូនខ្ញុំស្រាប់ នោះត្រូវលាសំពត់នោះនៅមុខចាស់ទុំនៃទីក្រុង
18 រួចត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះ ចាប់យកអ្នកនោះទៅវាយផ្ចាលចេញ
19 ហើយត្រូវពិន័យលក់អ្នកនោះ១០០រៀល ឲ្យដល់ឪពុកនាង ដោយព្រោះបាននាំបង្ខូចឈ្មោះនាងក្រមុំម្នាក់នៃសាសន៍អ៊ីស្រាអែល រួចនាងនោះនឹងនៅជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត