25 ប៉ុន្តែបើមនុស្សប្រុសនោះ បានប្រទះឃើញនាង ដែលមានគេដណ្តឹងហើយ នៅឯទីវាលវិញ រួចចាប់បង្ខំដេកនឹងនាងទៅ នោះត្រូវស្លាប់តែខាងប្រុសដែលបានដេកនឹងនាងប៉ុណ្ណោះ
26 តែឯនាងនោះ មិនត្រូវឲ្យធ្វើទោសអ្វីឡើយ នាងគ្មានបាបណាដែលគួរឲ្យស្លាប់ទេ ដ្បិតដំណើរនេះបែបដូចជាកាលមនុស្សណាមួយ ស្ទុះទៅសំឡាប់អ្នកជិតខាងខ្លួនដូច្នោះដែរ
27 ដ្បិតប្រុសនោះឃើញនាងនៅឯទីវាល ហើយនាងដែលមានគេដណ្តឹងបានស្រែកឡើងដែរ តែគ្មានអ្នកណានឹងជួយសោះ។
28 បើមនុស្សប្រុសណាប្រទះឃើញស្រីក្រមុំ ដែលឥតមានអ្នកណាដណ្តឹងនៅឡើយ ហើយក៏ចាប់យកទៅរួមដំណេក រួចមានគេឃើញ
29 នោះអ្នកដែលបានដេកនឹងនាងត្រូវបង់៥០រៀល ឲ្យដល់ឪពុកនាង រួចនាងនឹងធ្វើជាប្រពន្ធតទៅ ពីព្រោះអ្នកនោះបានបន្ទាបបន្ថោកនាងហើយ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត។
30 មិនត្រូវឲ្យមនុស្សណាយកប្រពន្ធរបស់ឪពុកខ្លួនឡើយ ក៏មិនត្រូវបើកសំលៀករបស់ឪពុកខ្លួនដែរ។