5 រីឯពួកស្ត្រី មិនត្រូវឲ្យគេស្លៀកពាក់ប្រដាប់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកពាក់ប្រដាប់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯងណាស់។
6 បើកាលណាឯងប្រទះឃើញសំបុកសត្វ ដែលមានកូន ឬមានពង នៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវឲ្យឯងយកមេ ជាមួយនឹងកូនផងទេ
7 គឺត្រូវឲ្យឯងលែងមេទៅជាកុំខាន ឯកូននោះ ឯងនឹងយកបាន ដូច្នេះឯងនឹងបានសប្បាយ ហើយបានជីវិតរស់នៅជាយូរអង្វែងតទៅ។
8 កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោម និងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ។
9 មិនត្រូវឲ្យព្រោះពូជ២យ៉ាងខុសគ្នាចំរុះក្នុងចំការឯងឡើយ ក្រែងផលទាំងអស់ត្រូវខូចខាតទៅ ព្រមទាំងពូជដែលឯងបានព្រោះ និងផលចំរើននោះផង
10 ក៏មិនត្រូវភ្ជួរ ដោយទឹមគោជាមួយនឹងលាដែរ
11 មិនត្រូវឲ្យឯងស្លៀកពាក់សំពត់ត្បាញលាយដោយរោមចៀម និងអំបោះខ្លូតទេសជាមួយគ្នាឡើយ។