8 កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោម និងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ។
9 មិនត្រូវឲ្យព្រោះពូជ២យ៉ាងខុសគ្នាចំរុះក្នុងចំការឯងឡើយ ក្រែងផលទាំងអស់ត្រូវខូចខាតទៅ ព្រមទាំងពូជដែលឯងបានព្រោះ និងផលចំរើននោះផង
10 ក៏មិនត្រូវភ្ជួរ ដោយទឹមគោជាមួយនឹងលាដែរ
11 មិនត្រូវឲ្យឯងស្លៀកពាក់សំពត់ត្បាញលាយដោយរោមចៀម និងអំបោះខ្លូតទេសជាមួយគ្នាឡើយ។
12 ត្រូវឲ្យឯងធ្វើរំយោល ភ្ជាប់ត្រង់ជាយទាំង៤នៃសំពត់ដែលឯងស្លៀកផង។
13 បើអ្នកណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់វិញ
14 ហើយចាប់តាំងនិយាយកេរ្ដិ៍ពីនាង ព្រមទាំងនាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា ខ្ញុំបានយកស្ត្រីនេះ ហើយកាលបានចូលទៅឯវា នោះឃើញថាមិនបរិសុទ្ធទេ