1 ឯអ្នកណាដែលត្រូវរបួសត្រង់ពង ឬកាត់ស្វាសចេញ នោះមិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ
2 ហើយមិនត្រូវឲ្យកូនសហាយណា ចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាដែរ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង។
3 សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង
4 ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង
5 ប៉ុន្តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនព្រមស្តាប់តាមបាឡាមទេ គឺទ្រង់បានផ្លាស់សេចក្ដីបណ្តាសានោះ ឲ្យទៅជាពរដល់ឯងវិញ ដ្បិតទ្រង់បានស្រឡាញ់ឯង
6 ដូច្នេះមិនត្រូវឲ្យឯងរកសេចក្ដីសុខឲ្យគេ ឬឲ្យគេចំរើនឡើងឡើយ នៅជារៀងរាបតទៅ។