22 តែបើឯងមិនដែលបន់បំណន់ទេ នោះគ្មានបាបឡើយ
23 សេចក្ដីណាដែលចេញពីបបូរមាត់ឯង នោះត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់ជំពូក គឺឲ្យត្រូវនឹងបំណន់ ដែលឯងបានបន់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាដង្វាយថ្វាយស្ម័គ្រពីចិត្ត ដែលមាត់ឯងបានសន្យាហើយ។
24 កាលណាឯងចូលទៅ ក្នុងចំការទំពាំងបាយជូររបស់អ្នកជិតខាងណា នោះនឹងបរិភោគផលចំអែតតាមចិត្តបាន ប៉ុន្តែមិនត្រូវបេះដាក់ក្នុងកញ្ច្រែងឯងទេ
25 កាលណាដើរកាត់ស្រែ ដែលមានស្រូវរបស់អ្នកជិតខាងឯងណា នោះនឹងបូតគួរស្រូវដោយដៃបាន ប៉ុន្តែមិនត្រូវយកកណ្តៀវទៅច្រូតឡើយ។