5 ប៉ុន្តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនព្រមស្តាប់តាមបាឡាមទេ គឺទ្រង់បានផ្លាស់សេចក្ដីបណ្តាសានោះ ឲ្យទៅជាពរដល់ឯងវិញ ដ្បិតទ្រង់បានស្រឡាញ់ឯង
6 ដូច្នេះមិនត្រូវឲ្យឯងរកសេចក្ដីសុខឲ្យគេ ឬឲ្យគេចំរើនឡើងឡើយ នៅជារៀងរាបតទៅ។
7 មិនត្រូវឲ្យស្អប់ខ្ពើម ដល់សាសន៍អេដំមណាមួយឡើយ ដ្បិតគេជាបងប្អូននឹងឯង ក៏មិនត្រូវស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតពីដើម ឯងជាពួកប្រទេសក្រៅដែលស្នាក់នៅស្រុកគេ
8 ឯចៅទួតដែលកើតពីពូជគេនោះនឹងចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាបាន។
9 កាលណាឯងទៅបោះទ័ព ទាស់នឹងពួកខ្មាំងសត្រូវ នោះត្រូវឲ្យរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់
10 បើសិនជាមានមនុស្សណាក្នុងពួកឯងដែលមិនស្អាត ដោយព្រោះការអ្វីដែលលោតែកើតដល់ខ្លួន នៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងទីដំឡើងត្រសាលទេ
11 តែដល់ពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ រួចកាលណាថ្ងៃលិចហើយ នោះនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន