ចោទិយ‌កថា 24:1-4 KHOV

1 បើ​បុរស​ណា​យក​ប្រពន្ធ រៀប‌ការ​ពេញ​ច្បាប់​ហើយ រួច​មក​បែរ​ជា​មិន​ចូល​ចិត្ត​វិញ ដោយ​បាន​ឃើញ​សេចក្ដី​ណា ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ​លះ‌លែង ប្រគល់​នៅ​ដៃ​នាង ហើយ​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ចុះ

2 កាល​ណា​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​នឹង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន

3 រួច​បើ‌សិន​ជា​ប្ដី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លះ‌លែង​ប្រគល់​នៅ​ដៃ​នាង ឲ្យ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​បើ​ប្ដី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ស្លាប់​ទៅ

4 នោះ​ប្ដី​ដើម ដែល​បាន​បណ្តេញ​នាង​ហើយ គ្មាន​ច្បាប់​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ឯង​នាំ​ឲ្យ​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ជា​មរដក មាន​បាន​សោះ​ឡើយ។