10 កាលណាឯងឲ្យអ្នកជិតខាងខ្ចីអ្វីៗ នោះមិនត្រូវចូលតាមគេទៅក្នុងផ្ទះ ដើម្បីនឹងយករបស់បញ្ចាំពីគេនោះឡើយ
11 ត្រូវឈរឲ្យនៅខាងក្រៅ ចាំអ្នកដែលឯងបានឲ្យខ្ចីនោះ យករបស់បញ្ចាំចេញមកឲ្យឯងឯខាងក្រៅវិញ
12 ហើយបើអ្នកនោះជាអ្នកទ័លក្រ នោះមិនត្រូវឲ្យឯងខាំងទុករបស់បញ្ចាំនោះទៅដេកឡើយ
13 លុះដល់ថ្ងៃលិច ត្រូវឲ្យឯងប្រគល់ទៅគេវិញជាកុំខាន ដើម្បីឲ្យគេបានប្រដាប់ដេកដណ្តប់ខ្លួនដែរ យ៉ាងនោះគេនឹងឲ្យពរដល់ឯង ហើយការនោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់ឯង នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង។
14 មិនត្រូវឲ្យឯងសង្កត់សង្កិនកូនឈ្នួលឯង ដែលទ័លក្រ ហើយកំសត់ទុរគតឡើយ ទោះជាពួកបងប្អូន ឬជាពួកអ្នកប្រទេសក្រៅ ដែលនៅក្នុងក្រុង ក្នុងស្រុករបស់ឯងក្តី
15 គឺត្រូវបើកប្រាក់ឈ្នួលឲ្យគេ ក្នុងពេលកំណត់កុំខាន កុំឲ្យប្រាក់នោះនៅនឹងឯងដរាបដល់ថ្ងៃលិចឡើយ ដ្បិតគេទ័លក្រ ហើយមានចិត្តសង្ឃឹមចង់បានប្រាក់នោះ ក្រែងគេអំពាវនាវដល់ព្រះយេហូវ៉ាទាស់នឹងឯង នោះនឹងរាប់ជាមានបាបដល់ឯងហើយ។
16 មិនត្រូវសំឡាប់ឪពុកដោយព្រោះកូន ឬសំឡាប់កូនដោយព្រោះឪពុកឡើយ ដែលត្រូវស្លាប់នោះ គឺដោយព្រោះតែបាបរបស់ខ្លួនទេ។