7 បើឃើញអ្នកណាកំពុងតែចាប់អ្នកណាមួយ ក្នុងពួកបងប្អូន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើទុកដូចជាខ្ញុំបំរើ ឬលក់ឲ្យដល់គេក្តី នោះអ្នកដែលចាប់លួចយកនឹងត្រូវទោសដល់ស្លាប់ យ៉ាងនោះឯងនឹងបំបាត់ការអាក្រក់ពីពួកឯងចេញ។
8 ចូរប្រយ័ត្នខាងឯរោគឃ្លង់ ដើម្បីឲ្យបានខំប្រឹងកាន់ហើយធ្វើតាមគ្រប់សេចក្ដី ដែលពួកលេវីដ៏ជាសង្ឃ និងបង្រៀនដល់ឯង ត្រូវឲ្យប្រយ័ត្ននឹងធ្វើតាម ដូចជាអញបានបង្គាប់ដល់គេគ្រប់ជំពូក
9 ចូរនឹកចាំពីសេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រព្រឹត្តនឹងម៉ារាមតាមផ្លូវ ក្នុងគ្រាដែលឯងចេញពីស្រុកអេស៊ីព្ទមកចុះ។
10 កាលណាឯងឲ្យអ្នកជិតខាងខ្ចីអ្វីៗ នោះមិនត្រូវចូលតាមគេទៅក្នុងផ្ទះ ដើម្បីនឹងយករបស់បញ្ចាំពីគេនោះឡើយ
11 ត្រូវឈរឲ្យនៅខាងក្រៅ ចាំអ្នកដែលឯងបានឲ្យខ្ចីនោះ យករបស់បញ្ចាំចេញមកឲ្យឯងឯខាងក្រៅវិញ
12 ហើយបើអ្នកនោះជាអ្នកទ័លក្រ នោះមិនត្រូវឲ្យឯងខាំងទុករបស់បញ្ចាំនោះទៅដេកឡើយ
13 លុះដល់ថ្ងៃលិច ត្រូវឲ្យឯងប្រគល់ទៅគេវិញជាកុំខាន ដើម្បីឲ្យគេបានប្រដាប់ដេកដណ្តប់ខ្លួនដែរ យ៉ាងនោះគេនឹងឲ្យពរដល់ឯង ហើយការនោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់ឯង នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង។