ចោទិយ‌កថា 25:10-16 KHOV

10 រួច​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​អ្នក​នោះ​ថា ជា​គ្រួ​មនុស្ស​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង​ចេញ។

11 បើ​កាល​ណា​មនុស្ស​កំពុង​តែ​ប្រវាយ​គ្នា ហើយ​ប្រពន្ធ​អ្នក​មួយ​ចូល​មក​ចង់​ជួយ​ដោះ​ប្ដី​ខ្លួន ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ‌ខ្មាស​របស់​អ្នក​នោះ

12 នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​មើល​ប្រណី​នាង​ទេ។

13 នៅ​ក្នុង​ថង់​ឯង មិន​ត្រូវ​មាន​កូន​ជញ្ជីង​២​យ៉ាង គឺ​១​ធ្ងន់​១​ស្រាល​ឡើយ

14 ក៏​មិន​ត្រូវ​មាន​រង្វាល់​២​យ៉ាង​១​ធំ​១​តូច នៅ​ក្នុង​ផ្ទះ​ឯង​ដែរ

15 ត្រូវ​ឲ្យ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទំងន់ និង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត​ដែរ ដើម្បី​ឲ្យ​ឯង​មាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ

16 ដ្បិត​អស់​អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នោះ គឺ​ដែល​ប្រព្រឹត្ត​ការ​ដ៏​ទុច្ចរិត នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ណាស់។