ចោទិយ‌កថា 25:7-13 KHOV

7 តែ​បើ​អ្នក​នោះ​មិន​ចូល​ចិត្ត​នឹង​យក​ប្រពន្ធ​របស់​គាត់​ទេ នោះ​ត្រូវ​ឲ្យ​នាង​ចូល​ទៅ​ឯ​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង​ប្តឹង​ថា ប្អូន​ថ្លៃ​ខ្ញុំ​មិន​ព្រម​ភ្ជាប់​ឈ្មោះ​ឲ្យ​បង​ខ្លួន ក្នុង​សាសន៍​អ៊ីស្រា‌អែល​ទេ គាត់​មិន​ចង់​សំរេច​ដល់​ខ្ញុំ​តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​សោះ

8 នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​និយាយ​គ្នា តែ​បើ​គាត់​នៅ​តែ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​យក​នាង​ទេ

9 នោះ​ប្រពន្ធ​របស់​បង​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ពី​អ្នក​នោះ​ចេញ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គេ ហើយ​និយាយ​ថា ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ នឹង​មនុស្ស​ណា​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ខ្លួន

10 រួច​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​អ្នក​នោះ​ថា ជា​គ្រួ​មនុស្ស​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង​ចេញ។

11 បើ​កាល​ណា​មនុស្ស​កំពុង​តែ​ប្រវាយ​គ្នា ហើយ​ប្រពន្ធ​អ្នក​មួយ​ចូល​មក​ចង់​ជួយ​ដោះ​ប្ដី​ខ្លួន ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ‌ខ្មាស​របស់​អ្នក​នោះ

12 នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​មើល​ប្រណី​នាង​ទេ។

13 នៅ​ក្នុង​ថង់​ឯង មិន​ត្រូវ​មាន​កូន​ជញ្ជីង​២​យ៉ាង គឺ​១​ធ្ងន់​១​ស្រាល​ឡើយ