ចោទិយ‌កថា 26:15-19 KHOV

15 សូម​ទ្រង់​ទត​មក​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​នៅ​ស្ថាន‌សួគ៌ ហើយ​ប្រទាន​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ដី​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​ខ្ញុំ​ផង គឺ​ជា​ស្រុក​នេះ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​យើង​ខ្ញុំ​ហើយ។

16 នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បង្គាប់​មក ឲ្យ​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​នេះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់ ហើយ​ប្រព្រឹត្ត​តាម ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ចុះ

17 នៅ​ថ្ងៃ​នេះ ឯង​បាន​សុខ​ចិត្ត​ទទួល​ព្រម​ថា​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​នៃ​ឯង ហើយ​ថា ឯង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ព្រម​ទាំង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

18 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត​ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់

19 ហើយ​ឲ្យ​បាន​លើក​ឯង​ឡើង​ជា​ខ្ពស់​ផង គឺ​ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត ដោយ​មាន​សេចក្ដី​សរសើរ និង​កេរ្តិ៍​ឈ្មោះ ហើយ​នឹង​សេចក្ដី​ថ្កុំ‌ថ្កើង ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ស្រាប់។