ចោទិយ‌កថា 26:3-9 KHOV

3 ហើយ​ត្រូវ​ទៅ​ជំរាប​សង្ឃ ដែល​មាន​នៅ​គ្រា​នោះ​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ថា ខ្ញុំ​បាន​មក​ដល់​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​មក​យើង​ខ្ញុំ​ហើយ

4 នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​កញ្ជើ​ពី​ដៃ​ឯង ទៅ​ដាក់​នៅ​មុខ​អាសនា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

5 រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ថា អយ្យកោ​ទូល‌បង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ

6 ពួក​សាសន៍​អេស៊ីព្ទ​បាន​ប្រព្រឹត្ត​អាក្រក់​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ធ្វើ​ទុក្ខ ហើយ​ដាក់​បន្ទុក ឲ្យ​ធ្វើ​ការ​មាន​ទំងន់​ណាស់​ផង

7 នោះ​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​យើង​ខ្ញុំ ហើយ​ទ្រង់​បាន​ឮ​សំរែក​យើង​ខ្ញុំ ក៏​ឃើញ​សេចក្ដី​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ ព្រម​ទាំង​ការ​ដែល​គេ​សង្កត់‌សង្កិន​ដល់​យើង​ខ្ញុំ​ផង

8 នោះ​ទ្រង់​ក៏​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ និង​ទី​សំគាល់​ហើយ​នឹង​ការ​អស្ចារ្យ​ផង

9 ទ្រង់​ក៏​បាន​នាំ​យើង​ខ្ញុំ​ចូល​មក​ដល់​ទី​នេះ ហើយ​បាន​ប្រទាន​ស្រុក​នេះ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ដល់​យើង​ខ្ញុំ​រាល់​គ្នា