ចោទិយ‌កថា 27:1-5 KHOV

1 នោះ​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បង្គាប់​ដល់​បណ្តា‌ជន​ថា ចូរ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ

2 រួច​នៅ​ថ្ងៃ​ដែល​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឯង នោះ​ត្រូវ​ឲ្យ​រៀប​ថ្ម​ឡើង​ហើយ​បូក​បាយអ​ចុះ

3 ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​នោះ ក្នុង​កាល​ដែល​ឆ្លង​ទៅ ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​បាន​មាន​ព្រះ‌បន្ទូល​ហើយ

4 កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ ត្រូវ​ឲ្យ​រៀប​ថ្ម​នោះ​ឡើង នៅ​លើ​ភ្នំ​អេបាល តាម​ដែល​អញ​បង្គាប់​នៅ​ថ្ងៃ​នេះ រួច​បូក​បាយអ​ផង

5 នៅ​ទី​នោះ​ក៏​ត្រូវ​ស្អាង​អាស‌នា​១ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង គឺ​ជា​អាសនា​ធ្វើ​ពី​ថ្ម មិន​ត្រូវ​ឲ្យ​យក​ដែក​ពន្លាក​ទៅ​ដាប់​ឡើយ