ចោទិយ‌កថា 27:15-21 KHOV

15 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​របស់​ដែល​ដៃ​ជាង​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សំងាត់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

16 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

17 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

18 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​វង្វេង​ចេញ​ពី​ផ្លូវ​ទៅ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

19 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​អ្នក​ដទៃ និង​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

20 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បើក​សំលៀក​របស់​ឪពុក​ហើយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

21 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​សង្វាស​នឹង​សត្វ​ណា​មួយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។