16 ត្រូវបណ្តាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្តាយខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
17 ត្រូវបណ្តាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
18 ត្រូវបណ្តាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់វង្វេងចេញពីផ្លូវទៅ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
19 ត្រូវបណ្តាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកដទៃ និងកូនកំព្រា ហើយនឹងស្រីមេម៉ាយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
20 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងប្រពន្ធរបស់ឪពុកខ្លួន ដ្បិតអ្នកនោះបានបើកសំលៀករបស់ឪពុកហើយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
21 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមសង្វាសនឹងសត្វណាមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
22 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងបង ឬប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។