21 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមសង្វាសនឹងសត្វណាមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
22 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងបង ឬប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
23 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងម្តាយក្មេករបស់ខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
24 ត្រូវបណ្តាសាហើយ អ្នកណាដែលវាយអ្នកជិតខាងខ្លួនដោយសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
25 ត្រូវបណ្តាសាហើយ អ្នកណាដែលស៊ីសំណូកដើម្បីនឹងសំឡាប់មនុស្សណាដែលឥតទោស នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
26 ត្រូវបណ្តាសាហើយ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ព្រមទាំងប្រព្រឹត្តតាមផង នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។