4 កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ ត្រូវឲ្យរៀបថ្មនោះឡើង នៅលើភ្នំអេបាល តាមដែលអញបង្គាប់នៅថ្ងៃនេះ រួចបូកបាយអផង
5 នៅទីនោះក៏ត្រូវស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង គឺជាអាសនាធ្វើពីថ្ម មិនត្រូវឲ្យយកដែកពន្លាកទៅដាប់ឡើយ
6 ត្រូវស្អាងអាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដោយថ្មទាំងមូល ហើយថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នៅលើអាសនានោះ
7 ព្រមទាំងដង្វាយមេត្រីផង រួចត្រូវបរិភោគនៅកន្លែងនោះ ដោយអរសប្បាយ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង
8 ត្រូវឲ្យឯងចារឹកអស់ទាំងពាក្យ ក្នុងក្រឹត្យវិន័យនេះ ចុះនៅនឹងថ្មទាំងនោះ ឲ្យច្បាស់ប្រចក្ស។
9 រួចម៉ូសេ និងពួកលេវីដ៏ជាសង្ឃ ក៏ប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា ចូរនៅស្ងៀម ហើយស្តាប់ចុះ ឱពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះឯងបានត្រឡប់ជារាស្ត្ររបស់ព្រះយេហូវ៉ា ជាព្រះនៃឯងហើយ
10 ដូច្នេះត្រូវឲ្យស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងចុះ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងច្បាប់ និងបញ្ញត្តទ្រង់ទាំងប៉ុន្មានដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ។