ចោទិយ‌កថា 27:6-12 KHOV

6 ត្រូវ​ស្អាង​អាសនា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ថ្ម​ទាំង​មូល ហើយ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​លើ​អាស‌នា​នោះ

7 ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ដោយ​អរ​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

8 ត្រូវ​ឲ្យ​ឯង​ចារឹក​អស់​ទាំង​ពាក្យ ក្នុង​ក្រឹត្យ​វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​ទាំង​នោះ ឲ្យ​ច្បាស់​ប្រចក្ស។

9 រួច​ម៉ូសេ និង​ពួក​លេវី​ដ៏​ជា​សង្ឃ ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​នៅ​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ​ឯង​បាន​ត្រឡប់​ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ

10 ដូច្នេះ​ត្រូវ​ឲ្យ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ។

11 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​ផ្តាំ​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា

12 កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ទាំង​នេះ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម ដើម្បី​នឹង​ឲ្យ​ពរ​ដល់​បណ្តា‌ជន គឺ​ពួក​ស៊ីម្មាន​១ ពួក​លេវី​១ ពួក​យូដា​១ ពួក​អ៊ីសាខារ​១ ពួក​យ៉ូសែប​១ និង​ពួក​បេន‌យ៉ា‌មីន​១