8 ត្រូវឲ្យឯងចារឹកអស់ទាំងពាក្យ ក្នុងក្រឹត្យវិន័យនេះ ចុះនៅនឹងថ្មទាំងនោះ ឲ្យច្បាស់ប្រចក្ស។
9 រួចម៉ូសេ និងពួកលេវីដ៏ជាសង្ឃ ក៏ប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា ចូរនៅស្ងៀម ហើយស្តាប់ចុះ ឱពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះឯងបានត្រឡប់ជារាស្ត្ររបស់ព្រះយេហូវ៉ា ជាព្រះនៃឯងហើយ
10 ដូច្នេះត្រូវឲ្យស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងចុះ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងច្បាប់ និងបញ្ញត្តទ្រង់ទាំងប៉ុន្មានដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ។
11 ហើយនៅថ្ងៃនោះឯង ម៉ូសេក៏ផ្តាំដល់បណ្តាជនទាំងឡាយថា
12 កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ នោះត្រូវឲ្យពួកទាំងនេះឈរនៅលើភ្នំកេរិស៊ីម ដើម្បីនឹងឲ្យពរដល់បណ្តាជន គឺពួកស៊ីម្មាន១ ពួកលេវី១ ពួកយូដា១ ពួកអ៊ីសាខារ១ ពួកយ៉ូសែប១ និងពួកបេនយ៉ាមីន១
13 ឯពួកនេះត្រូវឲ្យគេឈរនៅលើភ្នំអេបាល ដើម្បីនឹងដាក់បណ្តាសាវិញ គឺពួករូបេន១ ពួកកាឌ់១ ពួកអេស៊ើរ១ ពួកសាប់យូល៉ូន១ ពួកដាន់១ និងពួកណែបថាលី១។
14 នោះត្រូវឲ្យពួកលេវីចាប់ផ្តើមបន្លឺឡើង ដោយពាក្យជាខ្លាំង ដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា___