2 រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង
3 ឯងនឹងមានពរនៅក្នុងក្រុង ហើយនឹងមានពរនៅស្រែចំការដែរ
4 ផលដែលកើតពីពោះឯងមក ព្រមទាំងផលកើតពីដីឯង និងផលកើតពីសត្វឯង គឺជាសេចក្ដីចំរើនរបស់គោ និងកូនទាំងប៉ុន្មានរបស់ចៀមឯង នោះនឹងមានពរគ្រប់ទាំងអស់
5 ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងមានពរដែរ
6 ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនឹងមានពរក្នុងកាលដែលចេញទៅផង។
7 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យពួកខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងឯង ត្រូវចុះចាញ់នៅមុខឯង គេនឹងចេញមកទាស់នឹងឯងតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខឯងចេញ
8 ព្រះយេហូវ៉ាទ្រង់នឹងបង្គាប់ឲ្យមានពរនៅលើជង្រុកឯង ហើយលើគ្រប់ទាំងការអ្វីដែលឯងនឹងដាក់ដៃធ្វើ ទ្រង់នឹងប្រទានពរដល់ឯងនៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមក