66 ទោះទាំងជីវិតឯង ក៏នឹងគ្មានទីកំណត់ដល់ឯងផង ឯងនឹងចេះតែភ័យខ្លាចទាំងយប់ទាំងថ្ងៃ ឥតមានសង្ឃឹមនឹងរស់នៅឡើយ
67 នៅពេលព្រឹកឯងនឹងថា ឱកាលណាបានល្ងាចទៅហ្ន៎ ហើយដល់ពេលល្ងាច នោះនឹងថា ឱកាលណាបានព្រឹកឡើងទៅហ្ន៎ គឺដោយព្រោះសេចក្ដីភិតភ័យនៅក្នុងចិត្តឯង ដែលនាំឲ្យឯងខ្លាចនោះ ហើយដោយព្រោះការដែលភ្នែកឯងនឹងឃើញផង
68 ព្រះយេហូវ៉ាទ្រង់នឹងដឹកនាំឯងដោយនាវា ត្រឡប់ទៅនៅស្រុកអេស៊ីព្ទវិញ តាមផ្លូវដែលអញបានប្រាប់ឯងថា ឯងនឹងមិនឃើញផ្លូវនោះទៀតឡើយ រួចនៅស្រុកនោះ ឯងនឹងខំលក់ខ្លួនទៅឲ្យពួកខ្មាំងសត្រូវ ដើម្បីនឹងធ្វើជាបាវប្រុសបាវស្រីគេ តែនឹងគ្មានអ្នកណាទិញឯងសោះ។
69 នោះហើយ ជាពាក្យទាំងប៉ុន្មាននៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ ឲ្យម៉ូសេតាំងនឹងពួកកូនចៅអ៊ីស្រាអែល នៅស្រុកម៉ូអាប់ ក្រៅពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងគេ នៅភ្នំហោរែបនោះ។