1 ម៉ូសេ លោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមកប្រាប់ថា ឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទ ដល់ផារ៉ោន និងពួកមហាតលិក ហើយនឹងស្រុកទ្រង់ទាំងមូល នៅចំពោះភ្នែកឯងហើយ
2 គឺអស់ទាំងការល្បងយ៉ាងធំ ដែលភ្នែកឯងបានឃើញ ព្រមទាំងទីសំគាល់ និងការអស្ចារ្យដ៏ធំផង
3 តែលុះមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់មិនបានប្រទាន ឲ្យឯងរាល់គ្នាមានចិត្តយល់ ឬភ្នែកដែលមើលឃើញ ឬត្រចៀកដែលស្តាប់ឮនៅឡើយ
4 អញបាននាំឯងរាល់គ្នាក្នុងទីរហោស្ថានអស់៤០ឆ្នាំហើយ ឯសំលៀកបំពាក់របស់ឯង នោះមិនបានរេចនៅលើខ្លួនសោះ ហើយស្បែកជើងឯងក៏មិនបានសឹកផង
5 ឯងរាល់គ្នាមិនបានបរិភោគនំបុ័ង ឬផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាសោះ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ា ជាព្រះនៃឯង
6 កាលឯងរាល់គ្នាបានមកដល់ទីនេះ នោះស៊ីហុន ជាស្តេចក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសាន បានចេញមកច្បាំងនឹងយើង ហើយយើងក៏បានវាយឈ្នះគេ