ចោទិយ‌កថា 29:11-17 KHOV

11 ប្រយោជន៍​ឲ្យ​បាន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​សេចក្ដី​សម្បថ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ស្បថ​នឹង​ឯង​នៅ​ថ្ងៃ​នេះ

12 គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​តាំង​ឯង ទុក​ជា​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ហើយ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង ហើយ​ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ដែរ។

13 អញ​តាំង​សេចក្ដី​សញ្ញា ហើយ​សម្បថ​នេះ មិន​មែន​តែ​នឹង​ឯង​រាល់​គ្នា​ប៉ុណ្ណោះ

14 គឺ​នឹង​ពួក​អ្នក​ដែល​ឈរ​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នេះ នា​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង នៅ​ថ្ងៃ​នេះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​នៅ​ឯ​នេះ ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ

15 (ដ្បិត​ឯ​ការ​ទាំង​ប៉ុន្មាន ដែល​កើត​ដល់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​តាម​ផ្លូវ​ដែល​យើង​បាន​ដើរ​កាត់ កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ហួស​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ដឹង​ស្រាប់​ហើយ

16 ក៏​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ ពី​ថ្ម ប្រាក់ ហើយ​នឹង​មាស នៅ​ក្នុង​ពួក​គេ​នោះ​ដែរ)

17 ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នេះ​មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា ឬ​គ្រួ​ណា ឬ​ពូជ​អំបូរ​ណា​ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​សាសន៍​ទាំង​នោះ​វិញ ហើយ​ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល ហើយ​នឹង​ស្លែង