12 គឺដើម្បីឲ្យទ្រង់បានតាំងឯង ទុកជារាស្ត្ររបស់ទ្រង់នៅថ្ងៃនេះ ហើយឲ្យទ្រង់បានធ្វើជាព្រះដល់ឯង ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯង ហើយដូចជាទ្រង់បានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកអយ្យកោឯងដែរ។
13 អញតាំងសេចក្ដីសញ្ញា ហើយសម្បថនេះ មិនមែនតែនឹងឯងរាល់គ្នាប៉ុណ្ណោះ
14 គឺនឹងពួកអ្នកដែលឈរជាមួយនឹងយើងរាល់គ្នានៅទីនេះ នាចំពោះព្រះយេហូវ៉ា ជាព្រះនៃយើង នៅថ្ងៃនេះ ព្រមទាំងពួកអ្នកដែលមិននៅឯនេះ ជាមួយនឹងយើងរាល់គ្នានៅថ្ងៃនេះដែរ
15 (ដ្បិតឯការទាំងប៉ុន្មាន ដែលកើតដល់យើងនៅក្នុងស្រុកអេស៊ីព្ទ ហើយតាមផ្លូវដែលយើងបានដើរកាត់ កណ្តាលសាសន៍ទាំងប៉ុន្មាន ហួសមកដល់ទីនេះ នោះឯងរាល់គ្នាដឹងស្រាប់ហើយ
16 ក៏បានឃើញការគួរស្អប់ខ្ពើមរបស់គេ និងព្រះដែលធ្វើពីឈើ ពីថ្ម ប្រាក់ ហើយនឹងមាស នៅក្នុងពួកគេនោះដែរ)
17 ក្រែងនៅក្នុងពួកឯងរាល់គ្នា នៅថ្ងៃនេះមានមនុស្សប្រុស ឬស្រីណា ឬគ្រួណា ឬពូជអំបូរណាដែលមានចិត្តបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃយើង ទៅគោរពប្រតិបត្តិដល់ព្រះរបស់សាសន៍ទាំងនោះវិញ ហើយក្រែងនៅក្នុងពួកឯងរាល់គ្នា មានឫសណាដែលបង្កើតជាតិពុល ហើយនឹងស្លែង
18 រួចកាលណាអ្នកនោះឮពាក្យនៃសេចក្ដីបណ្តាសានេះ នោះគេនឹងឲ្យពរដល់ខ្លួននៅក្នុងចិត្តថា អញនឹងមានសេចក្ដីសុខទេ ទោះបើអញដើរតាមតែសេចក្ដីរឹងចចេសក្នុងចិត្តអញ ដើម្បីនឹងបន្ថែមសេចក្ដីស្រវឹង ទៅលើសេចក្ដីសំរេកក៏ដោយ