24 នោះអស់ទាំងសាសន៍នឹងឆ្លើយថា គឺដោយព្រោះតែគេបានបោះបង់ចោលសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បានតាំងនឹងគេ ក្នុងកាលដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមកនោះ
25 គេបានបែរទៅជាគោរពប្រតិបត្តិ ថ្វាយបង្គំដល់ព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ គឺជាព្រះដែលទ្រង់ក៏មិនបានប្រទានឲ្យគេផង
26 ហេតុនោះហើយ បានជាសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើងទាស់នឹងស្រុកនេះ ដើម្បីនឹងនាំអស់ទាំងសេចក្ដីបណ្តាសា ដែលកត់ក្នុងគម្ពីរនេះមកលើគេ
27 ព្រះយេហូវ៉ាទ្រង់បានរំលើងគេ ពីស្រុកចេញ ដោយសេចក្ដីខ្ញាល់ សេចក្ដីឃោរឃៅ ហើយនឹងសេចក្ដីក្តៅក្រហាយដ៏ជាខ្លាំងរបស់ទ្រង់ ហើយបានបោះគេចោលទៅក្នុងស្រុក១ទៀត ដូចជាមានសព្វថ្ងៃនេះ
28 ឯអស់ទាំងសេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាទេ តែសេចក្ដីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា ហើយនឹងកូនចៅយើង ជារៀងរាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។