ចោទិយ‌កថា 3:9-15 KHOV

9 (ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)

10 គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​នឹង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន

11 (មាន​តែ​អុក​ជា​ស្តេច​ស្រុក​បាសាន​ទេ ដែល​សល់​ពី​ពួក​មនុស្ស​គួរ​ស្ញែង‌ខ្លាច​នោះ មើល គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ផង​ពួក​កូន​ចៅ​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​៩​ហត្ថ ហើយ​ទទឹង​៤​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។

12 នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​ស្រុក​នោះ ទុក​ជា​កេរ‌អាករ​របស់​យើង អញ​បាន​ឲ្យ​ស្រុក​នោះ ចាប់​តាំង​ពី​អារ៉ូអ៊ើរ នៅ​មាត់​ស្ទឹង​អើណូន និង​ស្រុក​ភ្នំ​កាឡាត​១​ចំហៀង ព្រម​ទាំង​ទី​ក្រុង​នៃ​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ដល់​ពួក​រូបេន និង​ពួក​កាឌ់

13 ឯ​ស្រុក​កាឡាត​ដែល​សល់ និង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ នោះ​អញ​បាន​ឲ្យ​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ជា​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន​ផង (ស្រុក​នោះ​ក៏​ហៅ​ជា​ស្រុក​របស់​ពួក​រេផែម

14 យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)

15 ហើយ​អញ​បាន​ឲ្យ​ស្រុក​កាឡាត​ដល់​ម៉ាគារ