ចោទិយ‌កថា 31:25-30 KHOV

25 នោះ​លោក​បង្គាប់​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ថា

26 ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ត្រង់​ចំហៀង​ហឹប នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ទៅ ឲ្យ​បាន​នៅ​ទី​នោះ សំរាប់​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង

27 ដ្បិត​អញ​ស្គាល់​ចិត្ត​បះ‌បោរ និង​ក្បាល​រឹង​របស់​ឯង​រាល់​គ្នា​ហើយ មើល កាល​អញ​កំពុង​រស់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​សព្វ​ថ្ងៃ ម៉េច​ឯង​បាន​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ថ្ងៃ​ក្រោយ​ដែល​អញ​ស្លាប់​ទៅ នោះ​តើ​នឹង​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត

28 ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា និង​ពួក​នាយក​ទាំង​អស់ របស់​ឯង​រាល់​គ្នា​មក​ឯ​អញ ដើម្បី​ឲ្យ​អញ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថាន‌សួគ៌ និង​ផែនដី ជា​ទី​អាង​ទាស់​នឹង​គេ​ផង

29 ដ្បិត​អញ​ដឹង​ថា ក្រោយ​ដែល​អញ​បាន​ស្លាប់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន​អស់​រលីង​ទៅ ហើយ​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ ដែល​អញ​បាន​បង្គាប់​ដល់​ឯង ដូច្នេះ​នៅ​ថ្ងៃ​ជាន់​ក្រោយ នឹង​មាន​សេចក្ដី​អាក្រក់​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ គឺ​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដោយ​ដៃ​ឯង​ធ្វើ​យ៉ាង​នោះ។

30 រួច​ម៉ូសេ​ក៏​ប្រាប់​អស់​ទាំង​ពាក្យ​ក្នុង​ទំនុក​នេះ ឲ្យ​ឮ​ទៅ​ដល់​ត្រចៀក​នៃ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​រហូត​ដល់​ចប់។