ចោទិយ‌កថា 32:1-7 KHOV

1 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹង​បញ្ចេញ​វាចា ហើយ​សូម​ឲ្យ​ផែនដី​ស្តាប់​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ

2 គោល‌លទ្ធិ​របស់​ខ្ញុំ នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង ហើយ​ពាក្យ​សំដី​ខ្ញុំ នឹង​ចុះ​ដូច​ជា​ទឹក​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​១​មេ​មក​លើ​តិណ‌ជាតិ​ទាំង‌ឡាយ​ដែរ

3 ពី​ព្រោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម

4 ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិ‌ធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។

5 គេ​បាន​បង្ខូច​ខ្លួន​ហើយ សេចក្ដី​សៅ‌ហ្មង​របស់​គេ​មិន​មែន​ជា​របស់​ពួក​កូន​ទ្រង់​ទេ គេ​ជា​ដំណ​មនុស្ស​វៀច ហើយ​ក្រវិច‌ក្រវៀន

6 ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះ‌វរ‌បិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង

7 ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​ដំណ​ត​មក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សំដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង