ចោទិយ‌កថា 32:15-21 KHOV

15 តែ​យេស៊ូរុនបាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង​វិញ គេ​បាន​ចំរើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ​ហើយ ក៏​ធាត់​រលីក នោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន​មក ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន

16 គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ‌សារ​ព្រះ​ដទៃ ក៏​បាន​ចាក់‌រុក​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​ការ​គួរ​ស្អប់​ខ្ពើម

17 គេ​បាន​ថ្វាយ​យញ្ញ‌បូជា ដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ​សោះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​ពួក​អយ្យកោ​ឯង​មិន​បាន​កោត‌ខ្លាច​ឡើយ

18 ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។

19 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃើញ ហើយ​ក៏​ខ្ពើម​ដោយ​ព្រោះ​កិរិយា​បង្អុច‌បង្អាល របស់​ពួក​កូន​ប្រុស កូន​ស្រី​ទ្រង់

20 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​គេច​មុខ​ចេញ​ពី​គេ អញ​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​ដំណ​មនុស្ស​វៀច​ពេក​ណាស់ ជា​កូន​ចៅ​ដែល​មិន​មាន​សេចក្ដី​ស្មោះ‌ត្រង់​សោះ

21 គេ​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​ចាក់‌រុក​អញ​ឲ្យ​ខឹង ដោយ‌សារ​របស់​ឥត​ប្រយោជន៍​របស់​គេ ដូច្នេះ​អញ​នឹង​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​មនុស្ស​ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នឹង​ចាក់‌រុក​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា