ចោទិយ‌កថា 32:17-23 KHOV

17 គេ​បាន​ថ្វាយ​យញ្ញ‌បូជា ដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ​សោះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​ពួក​អយ្យកោ​ឯង​មិន​បាន​កោត‌ខ្លាច​ឡើយ

18 ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។

19 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃើញ ហើយ​ក៏​ខ្ពើម​ដោយ​ព្រោះ​កិរិយា​បង្អុច‌បង្អាល របស់​ពួក​កូន​ប្រុស កូន​ស្រី​ទ្រង់

20 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​គេច​មុខ​ចេញ​ពី​គេ អញ​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​ដំណ​មនុស្ស​វៀច​ពេក​ណាស់ ជា​កូន​ចៅ​ដែល​មិន​មាន​សេចក្ដី​ស្មោះ‌ត្រង់​សោះ

21 គេ​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​ចាក់‌រុក​អញ​ឲ្យ​ខឹង ដោយ‌សារ​របស់​ឥត​ប្រយោជន៍​របស់​គេ ដូច្នេះ​អញ​នឹង​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​មនុស្ស​ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នឹង​ចាក់‌រុក​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា

22 ដ្បិត​ភ្លើង​នៃ​សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ហើយ ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទី​ជ្រៅ​បំផុត ព្រម​ទាំង​ចំរើន​ឡើង​ឆេះ​បន្សុស​ផែនដី ហើយ​បង្កាត់​ភ្លើង​នៅ​បាត​ភ្នំ​ទាំង​ប៉ុន្មាន​ផង

23 អញ​នឹង​បង្គរ​សេចក្ដី​អាក្រក់​ទៅ​លើ​គេ អញ​នឹង​បាញ់​ព្រួញ​អញ​អស់​រលីង​ទៅ​លើ​គេ