ចោទិយ‌កថា 32:39-45 KHOV

39 ដូច្នេះ​ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ អញ​ជា​អ្នក​សំឡាប់ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​រស់ អញ​ជា​អ្នក​វាយ​ឲ្យ​មាន​របួស ហើយ​ជា​អ្នក​មើល​ឲ្យ​ជា​ផង គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ

40 ដ្បិត​អញ​លើក​ដៃ​អញ​ទៅ​ឯ​ស្ថាន‌សួគ៌ ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ថា

41 បើ‌សិន​ជា​អញ​សំលៀង​ដាវ​របស់​អញ​ដ៏​ភ្លឺ‌ផ្លេកៗ ហើយ​ដៃ​អញ​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌​វេលា​ណា នោះ​អញ​នឹង​សង‌សឹក​ចំពោះ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អញ ហើយ​នឹង​សង​ដល់​ពួក​អ្នក ដែល​ស្អប់​អញ​ជា​មិន​ខាន

42 អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​ជា​រហូត​ទៅ

43 ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​សរសើរ​ដល់​រាស្ត្រ​ទ្រង់​ចុះ ដ្បិត​ទ្រង់​នឹង​សង‌សឹក​ចំពោះ​ឈាម​ពួក​បាវ​បំរើ​ទ្រង់ គឺ​នឹង​សង​ដល់​ពួក​អ្នក​ដែល​តតាំង​នឹង​ទ្រង់ ហើយ​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ស្រុក​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទ្រង់​ផង។

44 ម៉ូសេ ព្រម​ទាំង​យ៉ូស្វេ ជា​កូន​នុន ក៏​មក​ប្រាប់​អស់​ទាំង​ពាក្យ​របស់​ទំនុក​នេះ ដល់​បណ្តា‌ជន​ទាំង​អស់​គ្នា ឲ្យ​បាន​ស្តាប់

45 កាល​ម៉ូសេ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ស្រេច​ហើយ