ចោទិយ‌កថា 32:6-12 KHOV

6 ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះ‌វរ‌បិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង

7 ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​ដំណ​ត​មក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សំដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង

8 កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់ ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

9 ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់

10 ទ្រង់​ឃើញ​លោក​នៅ​តំបន់​ស្ងាត់ ហើយ​នៅ​ទី​រហោ‌ស្ថាន​ជា​ទី​មាន​សុទ្ធ​តែ​សូរ‌សព្ទ​គឹក‌កង នោះ​ទ្រង់​បាន​ព័ទ្ធ​លោក​ជុំវិញ ហើយ​បាន​ថែ‌ទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះ‌នេត្រ​របស់​ទ្រង់

11 ឧបមា​ដូច​ជា​សត្វ​ឥន្ទ្រី ដែល​ដាស់‌តឿន​កូន​នៅ​សំបុក ក៏​ហើរ​សំរឹង​ពី​លើ រួច​ត្រដាង​ស្លាប​ទទួល​កូន ទ្រ​នៅ​លើ​ចំអេង​ឡើង

12 ព្រះ‌យេហូវ៉ា​តែ​១​ព្រះ‌អង្គ ទ្រង់​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា​មួយ​ឡើយ