ចោទិយ‌កថា 33:10-16 KHOV

10 គេ​នឹង​បង្រៀន​យ៉ាកុប ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រា‌អែល តាម​ក្រឹត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​ដង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនា​ទ្រង់​ដែរ

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​អំណាច​គេ ហើយ​ទទួល​ការ​ដែល​ដៃ​គេ​ធ្វើ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្អប់​គេ​ដែរ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​រួច​ឡើយ។

12 ឯ​ចំណែក​ពួក​បេន‌យ៉ា‌មីន នោះ​ក៏​ថា អ្នក​ស្ងួនភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។

13 ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង

14 និង​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ ហើយ​ផល​ថ្លៃ​វិសេស ដែល​កើត​ដោយ‌សារ​ខែ

15 ជា​របស់​ថ្លៃ​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ និង​ផល​ថ្លៃ​វិសេស​នៅ​ភ្នំ​តូច​ដ៏​នៅ​អស់​កល្ប‌ជានិច្ច

16 និង​ផល​ថ្ងៃ​វិសេស ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​នឹង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា