14 និងផលថ្លៃវិសេសដែលកើតដោយសារថ្ងៃ ហើយផលថ្លៃវិសេស ដែលកើតដោយសារខែ
15 ជារបស់ថ្លៃវិសេសនៅភ្នំចាស់បុរាណ និងផលថ្លៃវិសេសនៅភ្នំតូចដ៏នៅអស់កល្បជានិច្ច
16 និងផលថ្ងៃវិសេស ដែលកើតពីដីដ៏មានជាបរិបូរ ហើយនឹងព្រះគុណនៃព្រះ ដែលទ្រង់គង់នៅគុម្ពបន្លា
17 ឯកូនគោរបស់គេដែលកើតជាដំបូង នោះមានស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងនៃទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន ហើយនឹងពួកម៉ាន៉ាសេទាំងពាន់ទាំងម៉ឺនដែរ។
18 ឯពួកសាប់យូល៉ូន នោះក៏ថា ឱសាប់យូល៉ូនអើយ ចូរអរសប្បាយក្នុងកាលដែលឯងចេញទៅ ហើយអ៊ីសាខារអើយ ចូរអរសប្បាយនៅក្នុងត្រសាលឯងចុះ
19 គេនឹងហៅអស់ទាំងពួកជនឲ្យទៅឯភ្នំ ដើម្បីនឹងថ្វាយយញ្ញបូជាសុចរិតនៅទីនោះ ដ្បិតគេនឹងជញ្ជក់ផលបរិបូរពីសមុទ្រ និងទ្រព្យសម្បត្តិលាក់កំបាំងពីខ្សាច់។
20 ឯពួកកាឌ់ នោះក៏ថា សូមសរសើរដល់ព្រះដែលទ្រង់ពង្រីកឲ្យកាឌ់បានធំទូលាយ គេនៅដូចជាសិង្ហញី ហើយក៏ហែកដៃ នឹងក្រយៅក្បាលផង